Mission-Hero.jpg

បេសកកម្មរបស់ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក

  1.  »  ហេតុអ្វីជ្រើសរើស យើងខ្ញុំ
  2.  »  បេសកកម្ម

បេសកកម្ម​របស់ ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក

mission-seminar.jpg

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក មានបេសកកម្មបង្កើតទីផ្សារជួញដូររូបិយប័ណ្ណបរទេស  លោហធាតុមានតម្លៃ និងកិច្ចសន្យាលើគម្លាតថ្លៃផ្សេងទៀត កម្រិតស្ដង់ដារពិភពលោក ។ ក្រុមហ៊ុនយើងខ្ញុំប្ដេជ្ញាក្នុងការផ្ដល់ជូននូវបច្ចេកទេសឈានមុខគេក្នុងវិស័យឧស្សាហកម្មទៅកាន់ទីផ្សារជួញដូរអន្តរជាតិ ហើយខិតខំផ្តល់នូវប្រភពធនធាន និងការបណ្តុះបណ្តាលលើការវិនិយោគដល់វិនិយោគិន ដើម្បីអភិវឌ្ឍជំនាញជួញដូររបស់ខ្លួន ។ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក ប្ដេជ្ញារក្សាទំនុកចិត្តរបស់អតិថិជន ដោយប្រកាន់ភ្ជាប់នូវគោលនយោបាយតម្លាភាព និងផ្តល់សេវាកម្មល្អបំផុតដល់ អតិថិជន ។ ដើម្បីសម្រេចបេសកកម្មនេះ  ក្រុមហ៊ុនយើងខ្ញុំបានជ្រើសរើស និងផ្ដល់សេវាជួញដូរដ៏ល្អបំផុត រួមបញ្ជូលទាំងវេទិកាជួញដូរឧបករណ៍ជួញដូរ ការបណ្តុះបណ្តាល និងព័ត៌មានសម្រាប់វិនិយោគិនទាំងឡាយ ។ ក្រុមហ៊ុនយើងខ្ញុំបានសហការជាមួយដៃគូរដែលជាទីទុកចិត្ត ដើម្បីផ្ដល់សេវាកម្មទាំងនេះដល់អតិថិជន២៤ម៉ោង ក្នុង១ថ្ងៃ។

ជួញ​​ដូរ​ជាមួយ​នឹង​ឈ្មួញ​ជើង​សា​ដែល​ទទួល​ស្គាល់​ជា​សកល​

​គុណ​តម្លៃ​របស់​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក​​​ មាន​ដូច​ខាង​ក្រោម​៖​

ភាព​ស្មោះ​ត្រង់​ និង​សុចរិត​ភាព​
ការ​ផ្ដល់​ជូន​នូវ​បរិយា​កាស​ជួញ​ដូរ​គួរ​អោយ​ជឿ​ជាក់ ​និង​ត្រឹម​ត្រូវ​
វិធី​សាស្ត្រ​ច្នៃ​ប្រឌិត​ក្នុង​ការ​អភិវឌ្ឍ​ផលិត​ផល​
រក្សា​កំរិត​ស្ដង់ដា​ខ្ពស់​បំផុត​នៃ​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​
ការ​តាំង​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវា​កម្ម​ដ៏​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដល់​អតិ​ថិជន​
ការ​ប្រើ​ប្រាស់​តែ​បច្ចេក​វិទ្យា​ដែល​ជឿន​លឿន​បំផុត​
ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ក្នុង​កំរិត​ខ្ពស់​បំផុត​
សុវត្ថិភាព​ ​និង​ស្ថេរភាព​នៃ​សាច់​ប្រាក់​ក៏​ដូច​ជា​ក្រុមហ៊ុន​