នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Link) បានរៀបចំកម្មវិធីរាត្រី Non-Farm Payrolls និង បានផ្ដល់ជូនប្រាក់រង្វាន់សរុប ៣ ០០០ដុល្លារ ដល់ម្ចាស់ជ័យលាភីក្នុងការប្រកួតជួញដូរតាមរយៈគណនីសាកល្បង។
បើនិយាយអំពី Non-Farm Payrolls វិញ វាគឺជាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក (លើកលែងតែផ្នែកកសិកម្ម) ដែលត្រូវបានចេញផ្សាយជារៀងរាល់ខែដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក និងជាទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលវិនិយោគិន និងអ្នកជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុអន្ដរជាតិទាំងអស់ អាចប្រើប្រាស់ជាសូចនាករដ៏មានប្រសិទ្ធភាព ដើម្បីចាប់យកឱកាសជួញដូរ និងបង្កើតប្រាក់ចំណេញ។
ដោយមើលឃើញពីគុណតម្លៃនៃកម្មវិធី Non-Farm Payrolls នេះ ក្រុមហ៊ុន G-Link មានសោមនស្សក្នុងការបន្តរៀបចំកម្មវិធីនេះជារៀងរាល់ខែ មិនថាដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញនោះទេ ដោយយោងទៅតាមស្ថានភាពជាក់ស្ដែងនៃជំងឺរាតត្បាតកូវីដ-១៩។ កាន់តែពិសេសទៀតនោះគឺថា លើកនេះ ក្រុមហ៊ុនបានរៀបចំការប្រកួតជួញដូរក្នុងទម្រង់ធំជាងមុន និងអស្ចារ្យជាងមុន ដើម្បីលើកទឹកចិត្ត និងជួយឱ្យអ្នកជួញដូរ និងវិនិយោគិនទាំងអស់អាចពង្រឹងជំនាញជួញដូរ ព្រមទាំងទាញយកអត្ថប្រយោជន៍ពីឱកាសវិនិយោគបាន។
ក្រុមហ៊ុន G-Link ជឿជាក់យ៉ាងមុតមាំថា សកម្មភាពទាំងអស់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាពរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកម្មវិធីអប់រំ និងការផ្សព្វផ្សាយអំពីទីផ្សារឱ្យកាន់តែទូលំទូលាយក្នុងពេលអនាគត ដើម្បីជួយដល់វិនិយោគិន និងអតិថិជន ឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគរបស់ពួកគាត់។