នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (G-Link) បានរៀបចំនូវវគ្គបណ្តុះបណ្តាលមួយដែលមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា «TokLonY»។ កម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់សាធារណជន ជាពិសេសវិនិយោគិន និងអ្នកជួញដូរ ដែលមានចំណាប់អារម្មណ៍លើការវិនិយោគឧបករណ៍និស្សន្ទ និងតែងតែចង់ចាប់យកជំនាញវិនិយោគថ្មីៗ និងប្រកបដោយប្រសិទ្ធភាព។
កម្មវិធី TokLonY (មកពីពាក្យ Tokyo London និង New York) គឺជាវគ្គបណ្ដុះបណ្ដាលនាំមុខគេនៃយុគសម័យថ្មីនៃឯករាជ្យភាពហិរញ្ញវត្ថុនៅកម្ពុជា។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលប្រកបដោយភាពច្នៃប្រឌិតនេះ គឺដើម្បីផ្ដល់នូវជំនាញជួញដូរដែលមានស្តង់ដារខ្ពស់បំផុត សម្រាប់ការបង្កើនផលត្រឡប់ពីការវិនិយោគឱ្យកាន់តែល្អប្រសើរ តាមរយៈចំណេះជំនាញ ព្រមទាំងការយល់ដឹងអំពីអាថ៌កំបាំងទីផ្សារ ក៏ដូចជារបៀបរកប្រាក់ចំណេញប្រចាំថ្ងៃផងដែរ។
លោក Naoto Arase ដែលជាប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន G-Link បានមានប្រសាសន៍ថា៖ «ចំណេះដឹងគឺជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់មនុស្សក្នុងការយកឈ្នះលើការប្រកួតប្រជែងនានា ហើយនេះក៏អាចអនុវត្តក្នុងវិស័យជួញដូរឧបករណ៍និស្សន្ទផងដែរ។ ហេតុនេះហើយ យើងមានសេចក្តីរីករាយជាខ្លាំងក្នុងការដាក់ឱ្យដំណើរការកម្មវិធី TokLonY នេះ ដើម្បីផ្ដល់នូវវគ្គបណ្ដុះបណ្ដាលចាប់ពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់ និងការណែនាំគ្រប់ជ្រុងជ្រោយអំពីការវិនិយោគឧបករណ៍និស្សន្ទ។ កត្ដានេះនឹងជួយឱ្យវិនិយោគិនកម្ពុជាអាចចាប់ផ្តើមបើកទំព័រប្រវត្តិសាស្រ្តថ្មីលើហិរញ្ញវត្ថុរបស់ខ្លួន»។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំសូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវព័ត៌មានលម្អិតនិងចុងក្រោយបំផុត ក៏ដូចជាចំណេះដឹងស៊ីជម្រៅក្នុងការជួញដូរឧបករណ៍និស្សន្ទ។ បន្ថែមពីនេះ វាក៏ផ្ដល់នូវបទពិសោធន៍វិនិយោគដ៏មានតម្លៃ និងដំបូន្មានល្អៗពីអ្នកជំនាញ ដែលពួកគាត់ម្នាក់ៗសុទ្ធតែបានធ្វើការនៅក្នុងវិស័យនេះអស់រយៈពេលមិនតិចជាង ២០ឆ្នាំនោះទេ។ ជាទូទៅ ការរៀបចំផែនការទុកជាមុនពិតជាសំខាន់ និងចាំបាច់ណាស់ ហើយជាមួយក្រុមហ៊ុនរបស់យើង អតិថិជនទាំងអស់ នឹងទទួលបានការគាំទ្រក្នុងការរៀបចំផែនការគ្រប់ជំហាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃដំណើរវិនិយោគរបស់ពួកគាត់»។
ក្រុមហ៊ុន G-Link តែងមានសុទិដ្ឋិនិយមលើការផ្ដួចផ្ដើមរៀបចំកម្មវិធីដែលមានលក្ខណៈអប់រំ និងមានអត្ថប្រយោជន៍ដល់សាធារណជន។ កម្មវិធីទាំងនោះមានដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល ការផ្ដល់បទសម្ភាសន៍ អត្ថបទវិភាគ និងការផ្សាយបន្តផ្ទាល់ជាដើម ហើយរាល់សកម្មភាពទាំងនេះត្រូវបានដឹកនាំ និងចូលរួមចែករំលែកដោយអ្នកជំនាញរបស់យើង។ ក្រុមហ៊ុន G-Link នឹងបន្តគោលដៅក្នុងការជួយដល់ប្រទេសកម្ពុជា ឱ្យក្លាយជាទីផ្សារវិនិយោគដ៏ល្អបំផុតមួយប្រចាំអាស៊ី និងពិភពលោក។