នាថ្ងៃទី២៤ និង ២៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (G-Link) បានរៀបចំពិព័រណ៍ហិរញ្ញវត្ថុដ៏ជោគជ័យមួយនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដែលជាផ្សារទំនើបដ៏ល្បីបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងមានមនុស្សរាប់ពាន់នាក់មកទស្សនាជារៀងរាល់ថ្ងៃសម្រាប់ការកម្សាន្ត និងការបង្កើនគុណភាពជីវិត។ គោលបំណងសំខាន់នៃការតាំងពិព័រណ៍នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីទីផ្សារហិរញ្ញវត្ថុ ជាពិសេសទីផ្សារឧបករណ៍និស្សន្ទ ផ្តល់ការអប់រំផ្នែកវិនិយោគ បង្ហាញពីវិធីសាស្រ្ដត្រឹមត្រូវបំផុតសម្រាប់ការជួញដូរប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព និងបង្កើនទំនុកចិត្តដល់វិនិយោគិនសក្តានុពលដើម្បីចាប់ផ្តើមដំណើរវិនិយោគហិរញ្ញវត្ថុរបស់ពួកគាត់។
កម្មវិធីដែលមានរយៈពេលពីរថ្ងៃនេះ បានទាក់ទាញ និងស្វាគមន៍អ្នកចូលមកទស្សនាជាច្រើននាក់ ហើយយើងក៏មានការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការសម្រេចនូវគោលបំណងរបស់យើង ដូចជា៖ ការផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលសម្បូរដោយអត្ថប្រយោជន៍ ការចាប់ផ្តើមវិនិយោគដែលគ្មានភាពស្មុគស្មាញ ការប្រឹក្សាយោបល់លើការវិនិយោគដែលអាចស្វែងរកបានយ៉ាងងាយស្រួល ជំនួយនៅគ្រប់ដំណាក់កាលក្នុងការបង្កើតទ្រព្យសម្បត្តិ និងចំណុចពិសេសៗជាច្រើនទៀតផងដែរ។ ចំណុចទាំងអស់នេះត្រូវបានបង្ហាញប្រកបដោយវិជ្ជាជីវៈនៅក្នុងកម្មវិធីរបស់យើងផ្ទាល់ និងទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាមតិកោតសរសើរជាច្រើនពីអ្នកចូលមកទស្សនា។ ជាងនេះទៅទៀត ពួកគាត់ក៏បានរីករាយជាមួយនឹងការលេងហ្គេមដើម្បីឈ្នះរង្វាន់ និងសកម្មភាពសប្បាយៗផ្សេងទៀត។
លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន G-Link បានមានប្រសាសន៍ថា៖ «យើងនឹងមិនខាតបង់អ្វីនោះទេ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតដែលគិតថា ការសិក្សាផ្នែកវិនិយោគហិរញ្ញវត្ថុមានភាពស្មុគស្មាញ និងប្រថុយប្រថាន។ បើគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុទេ ស្ថានភាពហិរញ្ញវត្ថុរបស់យើងនឹងមិនងាយស្រួល និងមានសេរីភាពឡើយ។ នៅក្រុមហ៊ុន G-Link យើងផ្តល់អាទិភាពលើការអប់រំសម្រាប់អតិថិជនរបស់យើងដោយឥតគិតថ្លៃ ពីព្រោះយើងជឿថា វាជាចំណុចចាប់ផ្តើមដែលមានលក្ខណៈលើកទឹកចិត្តបំផុត និងបង្កើតបាននូវគ្រឹះដ៏រឹងមាំ ដើម្បីទាញយកអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាននាពេលអនាគត។ តាមរយៈការផ្លាស់ប្ដូរនេះ យើងនឹងអាចធ្វើឱ្យមានភាពល្អប្រសើរលើផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន គុណតម្លៃនៃអាជីវកម្មរបស់ក្រុមហ៊ុនយើង និងសេដ្ឋកិច្ចជាតិរបស់យើងទាំងមូលផងដែរ»។
បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ចិត្តនៃកម្មវិធីនេះ ក្រុមហ៊ុន G-Link សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកមកទស្សនាពិព័រណ៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីរបស់យើងពោរពេញដោយអត្ថប្រយោជន៍ និងអត្ថន័យ។ ក្រុមហ៊ុនយើងនឹងកសាងនូវភាពរីកចម្រើនបន្ថែមទៀត ដើម្បីបន្ដបេសកកម្ម និងកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ក៏ដូចជាដើម្បីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងវិស័យឧបករណ៍និស្សន្ទផងដែរ។