​សន្ទស្សន៍​ S&​P​500 ​ធ្លាក់ចុះ​ ​៣​,​២​០​% ​សន្ទស្សន៍​ N​as​d​a​q ​ធ្លាក់ចុះ​ ​៤​,​២​៩​% ​សស្ស​ន៍ ​D​J​I​A​ ​ធ្លាក់ចុះ​ ​១​,​៩​៩​%​។​ ​ចំណែក​សន្ទស្សន៍​ ​V​I​X ​កំពុង​ជួញ​ដូរ​នៅ​ប្រហែល​ ​៣​៤​,​៧​៥​ ​ដែល​បង្ហាញ​ថា​ ​ទី​ផ្សារ​កំពុង​ស្ថិត​ក្នុង​ទិសដៅ​ធ្លាក់ចុះ​ដដែល​។​

​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​សន្ទស្សន៍​ភាគ​ហ៊ុន​នេះ​ ​កើតឡើង​ដោយសារ​ក្តី​ព្រួយបារម្ភ​ទៅលើ​ការដំឡើង​អត្រា​ការប្រាក់​បូករួម​ជាមួយនឹង​ការ​ធ្លាក់ចុះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។​ ​អត្រា​ការប្រាក់​ក៏​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​ដំឡើង​បន្ថែម​ទៀត​ផង​ដែរ​ ​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​កើន​ឡើង​នៃ​អតិផរណា​។​ ​ជាង​នេះ​ទៅទៀត​ ​ការដំឡើង​អត្រា​ការប្រាក់​នេះ​បាន​ធ្វើ​ឱ្យ​សន្ទស្សន៍​នៃ​ប្រាក់ដុល្លារ​មានការ​កើន​ឡើង​ ​ខណៈ​សន្ទស្សន៍​នៃ​ប្រាក់ដុល្លារ​កំពុង​ជួញ​ដូរ​ក្នុង​តម្លៃ​ ​១​០​៣​,​៦​ ​បន្ទាប់ពី​មានការ​កើន​ឡើង​ទៅកាន់​តម្លៃ​ ​១​០​៤​,​១​៩​ ​ដែល​ជា​តម្លៃ​ខ្ពស់​ក្នុងរយៈពេល​ ​២​០​ ​ឆ្នាំ​។​

​ម្យ៉ាង​វិញទៀត​ ​ទិន្នផល​នៃ​ប​ណ្ណ​បំណុល​រតនាគារ​របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​លើស​ការ​រំពឹង​ទុក​ ​ដោយសារតែ​ការ​រឹត​បន្តឹង​នូវ​គោល​នយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្ដាល​សហរដ្ឋ​-​អាមេរិក​។​ ​រីឯ​វិបត្តិ​សង្គ្រាម​ ​បើ​ទោះ​ជា​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​សារ​ព័ត៌មាន​ក៏ដោយ​ ​ប៉ុន្តែ​វា​អាច​នឹង​កើតឡើង​នូវ​ភាព​តានតឹង​សាជាថ្មី​ ​បន្ទាប់ពី​មាន​សេចក្តីប្រកាស​ពី​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Lock​heed​ ​Mart​in​ ​ថា​ ​ក្រុមហ៊ុន​នឹង​ធ្វើការ​បង្កើន​ផលិតកម្ម​ ​២​ ​ដង​ (​២​ ​១​០​០​ ​ទៅ​ ​៤​ ​០​០​០​ ​ក្នុង​ ​១​ ​ឆ្នាំ​) ​នៃ​អាវុធ​មី​ស៊ី​ល​ ​Javelin​ ​ដែល​ជា​អាវុធ​សម្រាប់​ប្រឆាំង​នឹង​រថក្រោះ​ ​ដើម្បី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ទប់ទល់​​​នឹង​ប្រទេស​រុស្ស៊ី​។​

​សម្រាប់​ការ​វិភាគ​ជួញ​ដូរ​ក្នុង​ស​ប្តាហ៍​នេះ​ វិនិ​យោគិន​អាច​ពិចារណា​លក់​សន្ទស្សន៍​ N​as​100 ​នៅ​តម្លៃ​ ​១​២​ ​៦​៧​០​ ​ដោយ​កំណត់​មុខងារ​ការពារ​ហា​និ​ភ័យ​ក្នុង​តម្លៃ​ ​១​២​ ​៩​០​០​ ​និង​មុខងារ​ទាញ​យក​ប្រាក់ចំណេញ​ក្នុង​តម្លៃ​ ​១​២​ ​១​០​០​៕​

​វិភាគ​ដោយ​៖​ ​លោក​ ​ឡុង​ ​សំណាង​ ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល