កម្មវិធី មេតាត្រេដឹ៤ (MT4) របស់យើងខ្ញុុំមានភាពល្អឥតខ្ចោះសម្រាប់ទាំងអ្នកជួញដូរថ្មី និងអ្នកមានបទពិសោធន៍ស្រាប់លើការជួញដូរ រូបិយប័ណ្ណអន្តរជាតិ កិច្ចសន្យាជួញដូរលើគម្លាតថ្លៃ (CFD) និងលោហៈធាតុមានតម្លៃ។ ក្រាហ្វិក រួមជាមួយនឹងសូចនាករដែលអាចជ្រើសរើសបាន និងកម្មវិធីជួយដូរដោយស្វ័យប្រវត្តិ (EAs) ធ្វើឲ្យកម្មវិធី MT4 ក្លាយជាកម្មវិធីជួយដូរដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងទីផ្សារ។
កម្មវិធីជួញដូរដែលមានគ្រប់ទាំងអស់
ការជួញដូរដោយស្វ័យប្រវត្តិជាមួយកម្មវិធីប្រឹក្សាជំនាញ
ងាយស្រួលធ្វើការជួញដូរដោយស្វ័យប្រវត្តិជាមួយ កម្មវិធីមេតាត្រេដឺ ៤ (MT4) ដែលជាកម្មវិធីជួញដូរដ៏មានប្រជាប្រិយបំផុតមួយក្នុងពិភពលោក។ មានកេរ្តិ៍ឈ្មោះល្បីដោយសារលទ្ធភាពអនុវត្តយុទ្ធសាស្រ្តជួញដូរស្វ័យប្រវត្តិផ្សេងគ្នារាប់ពាន់ ដែលគេស្គាល់ថាជាកម្មវិធីប្រឹក្សាជំនាញ (EAs) វេទិកា MT4 ក៏អនុញ្ញាតឲ្យអ្នកបង្កើនយុទ្ធសាស្រ្ត EA របស់អ្នកផងដែរ តាមរយៈការប្រើប្រាស់ទិន្នន័យចាស់មកព្យាករណ៍លទ្ធផល។
យើងផ្តល់កម្មវិធីជួញដូរអនឡាញលើទូរសព្ទដៃ និងថេបឡេតជាច្រើនដើម្បីជ្រើសរើស។ កម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android, iPhone, iPad, BlackBerry និង Windows អាចរកបានដោយគ្រាន់តែចុចលើប៊ូតុង។ ដោនឡូតកម្មវិធីលើទូរសព្ទដៃ ឬថេបឡេតរបស់អ្នកនៅថ្ងៃនេះ ហើយបើកគណនីជួញដូររបស់អ្នក។
កម្មវិធី MT4 ក៏អាចរកបាននៅលើឧបករណ៍ចល័តផ្សេងៗផងដែរ និងផ្តល់ឲ្យអ្នកនូវសេរីភាពពិតប្រាកដក្នុងពេលអ្នកអនុវត្តយុទ្ធសាស្រ្តជួញដូររូបិយវត្ថុរបស់អ្នក។ កម្មវិធីដើមអាចរកបានសម្រាប់ iOS (iPhone និង iPad) ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃរបស់ Android, Windows និងBlackBerry។
ខណៈដែលកម្មវិធីមេតាត្រេដឹ៤ ត្រូវបានបង្កើត និងកសាងសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រផ្ទាល់ខ្លួន ពេលនេះយើងអាចផ្តល់ដល់អ្នកនូវលទ្ធភាពដំណើរការ MT4 ដោយផ្ទាល់នៅលើ Mac របស់អ្នកដោយមិនត្រូវការemulators ឬ add-ons។ អ្នកនៅតែទទួលបានលក្ខណៈពិសេសជាច្រើន រួមទាំងការបង្កើតក្រាហ្វិកដែលឈានមុខគេ និងការប្រតិបត្តិដោយចុចតែម្តង។