Regulation-Hero.jpg

ដើម្បីអភិវឌ្ឍស្តង់ដារហិរញ្ញវត្ថុអន្តរជាតិ

  1.  »  ហេតុអ្វីជ្រើសរើស យើងខ្ញុំ
  2.  »  បទ​ប្បញ្ញត្តិ​

បទ​ប្បញ្ញត្តិ​

បទប្បញ្ញត្តិតឹងរឹងផ្ដល់សុវត្ថិភាពចំពោះអតិថិជន

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក ទទួលស្គាល់ថា ក្ដីបារម្ភចម្បងរបស់លោកអ្នកជួញដូរទាំងអស់គឺសុវត្ថិភាព និងសន្តិសុខ នៅពេលជួញដូរនៅលើគេហទំព័រ ។ អតិថិជនរបស់យើងអាចធ្វើការជួញដូរប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ដោយសារ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក ត្រូវបានចុះបញ្ជីស្របច្បាប់ដោយរាជរដ្ឋាភិបាលកម្ពុជា។

ការគ្រប់គ្រងសាច់ប្រាក់របស់អតិថិជន

ទុនវិនិយោគរបស់អតិថិជន នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក  ត្រូវបានទទួលគ្រប់គ្រង និងបែងចែកអនុលោមតាមគោលការណ៍ហិរញ្ញវត្ថុអតិថិជនយ៉ាងត្រឹមត្រូវ ហើយព្យាយាមក្នុងការរក្សាសុចរិតភាពនៃទុនដែលកំពុងត្រូវបានវិនិយោគនៅលើវេទិកាជួញដូរ ។ ម៉ាជីនទំនេរ* របស់អតិថិជនទាំងអស់ត្រូវបានរក្សាទុកនៅក្នុងគណនីគួរឲ្យទុកចិត្តជាមួយធនាគារធំៗលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវបានដាក់ដោយឡែកពីទុនប្រតិបត្តិការផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ ក្រុមការងារផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការទូទាត់ប្រចាំថ្ងៃនៃបំណុល និងទ្រព្យរបស់អតិថិជនដោយអនុលោមតាមគោលការណ៍ណែនាំរបស់ ក្រុមហ៊ុន ។

*ម៉ាជីនទំនេរ គឺជាចំនួននៃទុនវិនិយោគដែលមិនមែនប្រើជាតម្រូវការម៉ាជីនសម្រាប់បើកស្ថានភាពជួញដូរនោះទេ។ ឧទាហរណ៍៖ ប្រសិនបើលោកអ្នក មានទុនវិនិយោគ១,០០០ ដុល្លារនៅក្នុងគណនីរបស់លោកអ្នក ហើយតម្រូវការម៉ាជីនគឺ១០០ដុល្លារ នោះម៉ាជីនទំនេរ គឺ៩០០ដុល្លារ ។ 

ការរក្សាទិន្នន័យសម្ងាត់

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក ខិតខំការពារឯកជនភាព និងធានាសុវត្ថិភាពព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកប្រកបដោយការយកចិត្តទុកដាក់បំផុត។ យើងប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពដែលទំនើបទាន់សម័យ ហើយមាននីតិវិធីត្រឹមត្រូវដើម្បីថែរក្សាព័ត៌មានរបស់លោកអ្នក ។

ការដោះស្រាយវិវាទ

ក្នុងនាមជាក្រុមហ៊ុនមានអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក  មាននីតិវីធីប្រកបដោយបទដ្ឋានមួយ ដើម្បីជួយដោះស្រាយរាល់ការតវ៉ារបស់អតិថិជន ក្នុងគោលបំណងដើម្បីផ្តល់ជូននូវសេវាកម្មកម្រិតបទដ្ឋានខ្ពស់បំផុតដល់អតិថិជន។ 

ជួញ​​ដូរ​ជាមួយ​នឹង​ឈ្មួញ​ជើង​សា​ដែល​ទទួល​ស្គាល់​ជា​សកល​