1. ប្រសិនបើអ្នកទទួលបានសារ “ឈ្មោះអ្នកប្រើ ឬលេខសម្ងាត់ខុស” ក្នុងពេលអ្នកចូលក្នុងគណនីពិតប្រាកដនៃវេទិកាជួញដូររបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក មានន័យថា ឈ្មោះអ្នកប្រើ ឬលេខសម្ងាត់ដែលអ្នកបញ្ចូល គឺខុសហើយ។
ដោះស្រាយកំហុសនៃការចូល ដោយអនុវត្តតាមជំហានដូចខាងក្រោម៖
- ប្តូរពី “Connect (ភ្ជាប់)” ទៅ “REAL (ពិតប្រាកដ)” ដើម្បីភ្ជាប់គណនីពិតប្រាកដ។
- លុបឈ្មោះអ្នកប្រើ និងលេខសម្ងាត់នៅក្នុងតារាងនីមួយៗ។
- ពិនិត្យមើលកំណត់ត្រារបស់អ្នកដើម្បីធានាថា ID ចូល និងលេខសម្ងាត់ គឺត្រឹមត្រូវហើយបន្ទាប់មកវាយឡើងវិញនូវ ID ចូល និងលេខសម្ងាត់។
- ចូរកុំកូពី ហើយផាស ID ចូលរបស់អ្នក ឬលេខសម្ងាត់ ដើម្បីជៀសវាងតួអក្សរលើស។
2.អ្នកអាចបង្កើតឡើងវិញនូវលេខសម្ងាត់របស់អ្នកតាមអនឡាញដោយបញ្ជូនទម្រង់បែបបទសុំប្ដូរលេខសម្ងាត់ទៅកាន់អ៊ីម៉ែល enquiry@goldenfxlink.com។ លេខសម្ងាត់បណ្តោះអាសន្នមួយនឹងត្រូវបានផ្ញើទៅកាន់អ៊ីមែលរបស់អ្នក ហើយអ្នកអាចផ្លាស់ប្តូរលេខសម្ងាត់របស់អ្នកបានក្រោយពេលដែលអ្នកចូលក្នុងគណនីរបស់អ្នក។ ប្រសិនបើអ្នកនៅតែមិនអាចបង្កើតឡើងវិញនូវលេខសម្ងាត់របស់អ្នក អ្នកអាចទាក់ទងមកអ្នកប្រឹក្សាហិរញ្ញវត្ថុរបស់អ្នក ឬតំណាងផ្នែកសេវាអតិថិជនរបស់យើង។