ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ នៅប្រទេសកម្ពុជា។ ដោយមានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រុមហ៊ុនមានគោលដៅចូលរួមចំណែកដល់ការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការជួញដូរដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអេឡិចត្រូនិចនៃលោហធាតុមានតម្លៃ រូបិយបណ្ណបរទេស និងឧបករណ៍និស្សន្ទផ្សេងទៀត។ វានឹងធ្វើឲ្យវិនិយោគិនមានជម្រើសច្រើនក្នុងការវិនិយោគ ហើយនឹងអាចជាជំនួយក្នុងការបង្កើត និងរក្សាទ្រព្យរបស់វិនិយោគិនផងដែរ។
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យជួញដូរឧបករណ៍និស្សន្ទ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក មានភាពល្បីល្បាញដោយសារភាពជំនាញ និងភាពត្រឹមត្រូវនៃការអនុវត្តការជួញដូរ ។ ក្រុមហ៊ុនព្យាយាមយ៉ាងសកម្ម ដើម្បីផ្ដល់ជូនអតិថិជននូវឧបករណ៍ជួញដូរដ៏ទូលំទូលាយ ជាមួយនឹងប្រព័ន្ធជួញដូរឈានមុខគេ គម្លាតថ្លៃដែលមានភាពប្រកួតប្រជែង ប្រតិបត្តិការមានភាពរលូន និងមិនរអាក់រអួល និងប្រភពទិន្នន័យឧបករណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន ដែលនឹងផ្តល់ការជួញដូរកាន់តែប្រសើរដល់អតិថិជនទាំងរូបវន្តបុគ្គល និងនិតិបុគ្គល។
ក្រុមប្រឹក្សាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក ត្រូវបានបង្កើតឡើងដោយមានសមាសភាពមន្រ្តីប្រតិបត្តិដែលមានគុណសម្បត្តិល្អប្រសើរ និងមានបទពិសោធន៍គួរអោយកត់សម្គាល់នៅក្នុងទីផ្សាររូបិយវត្ថុបរទេស និងទីផ្សារហិរញ្ញវត្ថុ។ យើងជឿជាក់ថាការផ្ដល់បរិយាកាសជួញដូរ ដែលមានសុវត្ថិភាព និងជឿទុកចិត្តបាន មានសារៈសំខាន់ណាស់ចំពោះជោគជ័យនៅក្នុងទីផ្សារ។ ក្នុងនាមជាអតិថិជនរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក លោកអ្នកនឹងទទួលបានភាពជឿជាក់ និងទំនុកចិត្ត ដែលកើតឡើងពីការជួញដូរជាមួយភ្នាក់ងារជើងសាដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។
សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក សុទ្ធសឹងតែជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុអន្តរជាតិដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យនេះ។ ពួកគេត្រូវបានទទួលស្គាល់យ៉ាងពេញលេញនៅក្រោមបទប្បញ្ញត្តិនៃនិយ័តករមូលបត្រកម្ពុជា និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា។
ដោយមានចក្ខុវិស័យដូចគ្នានឹងន.ម.ក. ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក នឹងប្រកាន់ខ្ជាប់នូវស្មារតីនៃភាពត្រឹមត្រូវ ភាពស្មោះត្រង់ និងភាពបើកទូលាយក្នុងការជួញដូរឧបករណ៍និស្សន្ទ ដោយគោរពតាមបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាស្ថាប័នរដ្ឋដែលត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្ដីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជនបានអនុម័តរួច (ព្រះរាជក្រឹត្យ លេខ នស/រកម/១០០៧/០២៨) ។ ន.ម.ក. មានគោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឫអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។
គេហទំព័រ របស់និយ័តករមូលបត្រកម្ពុជា៖ http://www.secc.gov.kh/english/index.php
ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន ស្ថិតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងអាជ្ញាបណ្ណឧបករណ៍និស្សន្ទហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក ត្រូវបានទទួលស្គាល់ និងគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ យើងអនុវត្តតាមបទប្បញ្ញាត្តិយ៉ាងតឹងរឹងបំផុតពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការចាត់ចែង និងសុវត្ថិភាពមូលធនរបស់អតិថិជន និងរបាយការណ៍ហិរញ្ញវត្ថុ។